ព្រះត្រៃបិដក ភាគ ៣៩

​ម្នាល​ទីឃាវុ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​គួរ​ដំ​កល់​នៅក្នុង​អង្គ​ ​នៃ​សោតាបត្តិ​ ​៤​ ​នេះ​ ​ហើយ​ចំរើន​នូវ​ធម៌​ ​ជា​ចំណែក​នៃ​វិជ្ជា​ ​៦​ ​យ៉ាង​ ​តទៅទៀត​។​ ​
 ​[​១២២​]​ ​ម្នាល​ទីឃាវុ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ចូរ​ពិចារណា​ ​នូវ​សេចក្ដី​មិន​ទៀង​ ​ក្នុង​សង្ខារ​ទាំងពួង​ ​ចូរ​សំគាល់​ថា​ជា​ទុក្ខ​ ​ក្នុង​របស់​ដែល​មិន​ទៀង​ ​សំគាល់​ថា​ ​មិនមែន​ជា​របស់​ខ្លួន​ ​ក្នុង​របស់​ដែល​ជា​ទុក្ខ​ ​សំគាល់​នូវ​ធម៌​ ​ជា​គ្រឿង​លះបង់​ ​សំគាល់​នូវ​ធម៌​ ​ជា​គ្រឿង​ប្រាសចាក​តម្រេក​ ​សំគាល់​នូវ​ធម៌​ ​ជា​គ្រឿងរ​លត់​។​ ​ម្នាល​ទីឃាវុ​ ​អ្នក​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​
 [​១២៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ជា​ចំណែក​ ​នៃ​វិជ្ជា​ ​៦​ ​ឯណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ធម៌​ទាំងនោះ​ឯង​ ​សឹង​មាន​ព្រម​ ​ក្នុង​ខ្លួនខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​នឹង​ប្រាកដ​ ​ក្នុង​ធម៌​ទាំងនោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​ ​តែង​ពិចារណា​ឃើញ​ ​នូវ​សេចក្ដី​មិន​ទៀង​ ​ក្នុង​សង្ខារ​ទាំងពួង​ ​សំគាល់​ថា​ ​ជា​ទុក្ខ​ក្នុង​របស់​ ​ដែល​មិន​ទៀង​ ​សំគាល់​ថា​ ​មិនមែន​ជា​របស់​ខ្លួន​ ​ក្នុង​របស់​ដែល​ជា​ទុក្ខ​ ​សំគាល់​នូវ​ធម៌​ ​ជា​គ្រឿង​លះបង់​ ​សំគាល់​នូវ​ធម៌​ ​ដែល​ជា​គ្រឿង​ប្រាសចាក​តម្រេក​ ​សំគាល់​នូវ​ធម៌​ ​ជា​គ្រឿងរ​លត់​។​ ​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636852912686022125
ទៅកាន់ទំព័រ៖