ព្រះត្រៃបិដក ភាគ ៣៩

​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​ ​នូវ​បញ្ចក្ខន្ធ​ ​ថា​មិន​ទៀង​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​បញ្ចក្ខន្ធ​ ​ថា​មិន​ទៀង​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ដែល​ធ្វើ​ចិត្ត​ឲ្យ​ប្រាសចាក​តម្រេក​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើយ​រឿយ​ ​ៗ​ ​នូវ​ធម៌​ដែល​ធ្វើ​ចិត្ត​ឲ្យ​ប្រាសចាក​តម្រេក​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើញ​រឿយ​ ​ៗ​ ​នូវ​ធម៌​ជា​គ្រឿង​រំលត់ទុក្ខ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើញ​រឿយ​ ​ៗ​ ​នូវ​ធម៌​ជា​គ្រឿង​រំលត់ទុក្ខ​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ជា​គ្រឿង​លះ​ចោល​ ​នូវ​កិលេស​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ជា​គ្រឿង​លះ​ចោល​ ​នូវ​កិលេស​ ​នឹង​ដកដង្ហើម​ចូល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​យ៉ាងនេះ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​យ៉ាងនេះ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​
 [​៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​
 [​៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​តើ​ដូចម្ដេច​។​ ​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636852896870447526
ទៅកាន់ទំព័រ៖