ព្រះត្រៃបិដក ភាគ ៣៩
បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ខ្ញុំព្រះអង្គ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ជោតិយ គហបតីនេះ លុះអំណឹះ ឥតអំពីខ្ញុំព្រះអង្គទៅ សូមកុំឲ្យជួបប្រទះនឹងសេចក្ដីទុក្ខឡើយ។ ម្នាលទីឃាវុ អ្នកកុំធ្វើទុកក្នុងចិត្ត យ៉ាងនេះឡើយ នែទីឃាវុ ព្រះដ៏មានព្រះភាគ បានពោលនូវធម៌ឯណាដល់អ្នក ៗ ចូរធ្វើទុកក្នុងចិត្ត នូវធម៌នោះ ដោយប្រពៃចុះ។
[១២៤] លុះព្រះដ៏មានព្រះភាគ បានទូន្មានទីឃាវុឧបាសក ដោយឱវាទនេះរួចហើយ ក៏ក្រោកចាកអាសនៈចៀសចេញទៅ។ ទីឃាវុឧបាសក កាលដែលព្រះដ៏មានព្រះភាគ ចៀសចេញទៅ មិនយូរប៉ុន្មាន ក៏ធ្វើមរណកាលទៅ។
[១២៥] គ្រានោះ ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទីឃាវុឧបាសក ដែលព្រះដ៏មានព្រះភាគ ទ្រង់បានទូន្មាន ដោយឱវាទសង្ខេប គាត់ធ្វើមរណកាលទៅហើយ តើគតិរបស់គាត់ដូចម្ដេច បរលោក ដែលគាត់ត្រូវបាន តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ទីឃាវុឧបាសក ជាបណ្ឌិត ពោលពាក្យពិតទៅរកធម៌ តាមសមគួរដល់ធម៌
ID: 636852912911044995
ទៅកាន់ទំព័រ៖