ព្រះត្រៃបិដក ភាគ ៣៩

​មិន​បៀតបៀន​ ​នូវ​អធិករណ៍​ ​នៃ​ធម៌​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទីឃាវុ​ ​ឧបាសក​ ​បាន​ជា​ឱប​បា​តិកៈ​កំណើត​ ​ហើយ​បរិនិព្វាន​ក្នុង​ទីនោះ​ ​មាន​សភាព​មិន​ត្រឡប់​មក​អំពី​លោក​នោះ​វិញ​ទេ​ ​ព្រោះ​អស់​ទៅ​ ​នៃ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​ទាំង​ ​៥​។​ ​
 ​[​១២៦​]​ ​សម័យមួយ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​និង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចេញ​ចាក​ផល​សមាបត្តិ​ ​ក្នុង​វេលា​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​ទៅ​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​សារីបុត្ត​ ​ពពួកសត្វ​នេះ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្យាករ​ថា​ ​បាន​ដល់​សោតៈ​ ​មាន​សភាព​មិនបាន​ធ្លាក់ចុះ​ក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មាន​កិរិយា​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ខាងមុខ​យ៉ាងនេះ​ ​ព្រោះ​ហេតុប្រ​កប​ដោយ​ធម៌​ប៉ុន្មាន​យ៉ាង​ហ្ន៎​។​ ​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636852913110326394
ទៅកាន់ទំព័រ៖