ព្រះត្រៃបិដក ភាគ ៣៩

​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​សារី​បុ​តុ្ត​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​សារីបុត្ត​ ​គេ​តែង​ពោល​ថា​ ​អង្គ​ ​នៃ​សោ​តា​បត្តិ​ៗ​ ​ដូច្នេះ​ ​ម្នាល​សារីបុត្ត​ ​ចុះ​អង្គ​នៃ​សោតាបត្តិ​ ​តើ​ដូចម្ដេច​។​ ​
 [​១២៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការសេពគប់​ដោយ​សប្បុរស​ ​ជា​អង្គ​ ​នៃ​សោតាបត្តិ​ ​១​ ​ការ​ស្ដាប់​ព្រះ​សទ្ធម្ម​ ​ជា​អង្គ​នៃ​សោតាបត្តិ​ ​១​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ជា​អង្គ​ ​នៃ​សោតាបត្តិ​ ​១​ ​ការប្រតិបត្តិ​ធម៌​ ​តាម​សមគួរ​ដល់​ធម៌​ ​ជា​អង្គ​នៃ​សោតាបត្តិ​ ​១​។​ ​
 [​១៣០​]​ ​ម្នាល​សារីបុត្ត​ ​ប្រពៃ​ពេក​ណាស់​ ​ម្នាល​សារីបុត្ត​ ​មែនហើយ​ ​ការសេពគប់​ដោយ​សប្បុរស​ ​ជា​អង្គ​នៃ​សោតាបត្តិ​ ​១​ ​ការ​ស្ដាប់​ព្រះ​សទ្ធម្ម​ ​ជា​អង្គ​នៃ​សោតាបត្តិ​ ​១​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ជា​អង្គ​នៃ​សោតាបត្តិ​ ​១​ ​ការប្រតិបត្តិ​ធម៌​ ​តាម​សមគួរ​ដល់​ធម៌​ ​ជា​អង្គ​នៃ​សោតាបត្តិ​ ​១​។​ ​
 [​១៣១​]​ ​ម្នាល​សារីបុត្ត​ ​គេ​តែង​ពោល​ថា​ ​សោតៈ​ ​ៗ​ ​ដូច្នេះ​ ​ម្នាល​សារីបុត្ត​ ​ចុះ​សោតៈ​តើ​ដូចម្ដេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ផ្លូវ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នេះឯង​ ​ជា​សោតៈ​។​ ​ផ្លូវ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​សេចក្ដី​ឃើញត្រូវ​ ​១​ ​ការ​ត្រិះរិះ​ត្រូវ​ ​១​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636852913758243452
ទៅកាន់ទំព័រ៖