ព្រះត្រៃបិដក ភាគ ៣៩

 ​[​១៣៧​]​ ​គ្រានោះ​ ​នាយ​ជាងឈើ​ ​ឈ្មោះ​ឥសិ​ទត្ត​ ​និង​បុ​រា​ណៈ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​តាម​ជាប់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អំ​ពី​ក្រោយ​ៗ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្ដេច​ចៀសចេញ​ ​អំពី​ផ្លូវ​ ​ចូល​ទៅ​រក​ម្លប់ឈើ​ ​១​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​នាយ​ជាងឈើ​ ​ឈ្មោះ​ឥសិ​ទត្ត​ ​និង​បុ​រា​ណៈ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​នាយ​ជាងឈើ​ ​ឈ្មោះ​ឥសិ​ទត្ត​ ​និង​បុ​រា​ណៈ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​
 ​[​១៣៨​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ព្រះអង្គ​ ​ឮដំណឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​នឹង​ស្ដេច​ចេញ​ចាក​ក្រុង​សាវត្ថី​ ​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​ក្នុង​វេលា​ណា​ ​សេចក្ដី​តូចចិត្ត​ ​និង​សេចក្ដី​ទោមនស្ស​ ​ក៏​កើតឡើង​ ​ដល់​យើងខ្ញុំ​ព្រះអង្គ​ ​ក្នុង​វេលា​នោះ​ ​ដោយ​គិតថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​របស់​យើង​ទាំងឡាយ​ ​នឹង​នៅក្នុង​ទី​ឆ្ងាយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​យើងខ្ញុំ​ព្រះអង្គ​ ​ឮដំណឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្ដេច​ចេញ​ចាក​ក្រុង​សាវត្ថី​ ​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ហើយ​ ​ក្នុង​វេលា​ណា​ ​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636852914656374823
ទៅកាន់ទំព័រ៖