ព្រះត្រៃបិដក ភាគ ៣៩
សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីឆ្ងាយហើយ។
[១៣៩] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនកោសល ទៅកាន់ចារិក ក្នុងដែនមល្លៈ ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើង នឹងនៅក្នុងទីឆ្ងាយ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចចេញចាកដែនកោសលហើយ ទៅកាន់ចារិក ក្នុងដែនមល្លៈ ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីឆ្ងាយហើយ។
[១៤០] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំទាំងឡាយ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនមល្លៈ ទៅកាន់ចារិក ក្នុងដែនវជ្ជី ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីឆ្ងាយហើយ។
ID: 636852914875037329
ទៅកាន់ទំព័រ៖