ព្រះត្រៃបិដក ភាគ ៣៩

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​យើងខ្ញុំ​ព្រះអង្គ​ ​ឮដំណឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្ដេច​ចេញ​ចាក​ដែន​មល្លៈ​ ​ទៅកាន់​ចារិក​ ​ក្នុង​ដែន​វជ្ជី​ហើយ​ ​ក្នុង​វេលា​ណា​ ​សេចក្ដី​តូចចិត្ត​និង​សេចក្ដី​ទោមនស្ស​ ​ក៏​កើតឡើង​ ​ដល់​យើងខ្ញុំ​ព្រះអង្គ​ ​ក្នុង​វេលា​នោះ​ ​ដោយ​គិតថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​របស់​យើង​ទាំងឡាយ​ ​នៅក្នុង​ទី​ឆ្ងាយ​ហើយ​។​ ​
 [​១៤១​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​យើងខ្ញុំ​ព្រះអង្គ​ ​ឮដំណឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​នឹង​ស្ដេច​ចេញ​ចាក​ដែន​វជ្ជី​ ​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កាសី​ ​ក្នុង​វេលា​ណា​ ​សេចក្ដី​តូចចិត្ត​ ​និង​សេចក្ដី​ទោមនស្ស​ ​ក៏​កើតឡើង​ ​ដល់​យើងខ្ញុំ​ព្រះអង្គ​ ​ក្នុង​វេលា​នោះ​ ​ដោយ​គិតថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​របស់​យើង​ទាំងឡាយ​ ​នឹង​នៅក្នុង​ទី​ធ្ងាយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​យើងខ្ញុំ​ព្រះអង្គ​ ​ឮដំណឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្ដេច​ចេញ​ចាក​ដែន​វជ្ជី​ ​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កាសី​ហើយ​ ​ក្នុង​វេលា​ណា​ ​សេចក្ដី​តូចចិត្ត​ ​និង​សេចក្ដី​ទោមនស្ស​ ​ក៏​កើតឡើង​ ​ដល់​យើងខ្ញុំ​ព្រះអង្គ​ ​ក្នុង​វេលា​នោះ​ ​ដោយ​គិតថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​របស់​យើង​ទាំងឡាយ​ ​នៅក្នុង​ទី​ឆ្ងាយ​ហើយ​។​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636852915121411421
ទៅកាន់ទំព័រ៖