ព្រះត្រៃបិដក ភាគ ៣៩
            
        
        
            
            
                
                 [១៤២] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនកាសី ទៅកាន់ចារិក ក្នុងដែនមគធៈ ក្នុងវេលាណា សេចក្ដីតូចចិត្ត និងសេចក្ដីទោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីឆ្ងាយ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ស្ដេចចេញចាកដែនកាសី ទៅកាន់ចារិក ក្នុងដែនមគធៈហើយ ក្នុងវេលាណា សេចក្ដីតូចចិត្តច្រើននិងសេចក្ដីទោមនស្សច្រើន ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីឆ្ងាយហើយ។ 
 [១៤៣] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនមគធៈ ទៅកាន់ចារិក ក្នុងដែនកាសី ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីជិត។
            
            
         
        
            
                ID: 636852915375505955 
                
            
            
                ទៅកាន់ទំព័រ៖