ព្រះត្រៃបិដក ភាគ ៣៩
[១៤៥] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្តេចចេញចាកដែនវជ្ជី ទៅកាន់ចារិក ក្នុងដែនមល្លៈ ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីជិត។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ស្ដេចបានចេញចាកដែនវជ្ជី ទៅកាន់ចារិក ក្នុងដែនមល្លៈហើយ ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នៅក្នុងទីជិតហើយ។
[១៤៦] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ នឹងស្ដេចចេញចាកដែនមល្លៈ ទៅកាន់ចារិក ក្នុងដែនកោសល ក្នុងវេលាណា សេចក្ដីរីករាយ និងសេចក្ដីសោមនស្ស ក៏កើតឡើង ដល់យើងខ្ញុំព្រះអង្គ ក្នុងវេលានោះ ដោយគិតថា ព្រះដ៏មានព្រះភាគ របស់យើងទាំងឡាយ នឹងនៅក្នុងទីជិត។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ ឮដំណឹងថា ព្រះដ៏មានព្រះភាគ ស្ដេចបានចេញចាកដែនមល្លៈ ទៅកាន់ចារិក ក្នុងដែនកោសលហើយ ក្នុងវេលាណា
ID: 636852915847042925
ទៅកាន់ទំព័រ៖