ព្រះត្រៃបិដក ភាគ ៣៩

​សេចក្ដីរីករាយ​ ​និង​សេចក្ដីសោមនស្ស​ ​ក៏​កើតឡើង​ ​ដល់​យើងខ្ញុំ​ព្រះអង្គ​ ​ក្នុង​វេលា​នោះ​ ​ដោយ​គិតថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​របស់​យើង​ទាំងឡាយ​ ​នៅក្នុង​ទី​ជិត​ហើយ​។​ ​
 [​១៤៧​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​យើងខ្ញុំ​ព្រះអង្គ​ ​ឮដំណឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​នឹង​ស្ដេច​ចេញ​ចាក​ដែន​កោសល​ ​ទៅកាន់​ចារិក​ ​ក្នុង​ក្រុង​សាវត្ថី​ ​ក្នុង​វេលា​ណា​ ​សេចក្ដីរីករាយ​ ​និង​សេចក្ដីសោមនស្ស​ ​ក៏​កើតឡើង​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ក្នុង​វេលា​នោះ​ ​ដោយ​គិតថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​របស់​យើង​ទាំងឡាយ​ ​នឹង​នៅក្នុង​ទី​ជិត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​យើងខ្ញុំ​ព្រះអង្គ​ ​ឮដំណឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​ ​ក្នុង​វេលា​ណា​ ​សេចក្ដីរីករាយ​ច្រើន​ ​និង​សេចក្ដីសោមនស្ស​ច្រើន​ ​ក៏​កើតឡើង​ ​ដល់​យើងខ្ញុំ​ព្រះអង្គ​ ​ក្នុង​វេលា​នោះ​ ​ដោយ​គិតថា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​របស់​យើង​ទាំងឡាយ​ ​នៅក្នុង​ទី​ជិត​។​ ​
 [​១៤៨​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​នាយ​ជាងឈើ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​លោក​នេះ​ ​ការ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ជាទី​ចង្អៀត​ ​ជា​ផ្លូវ​ហូរ​មក​នៃ​ធូលី​ ​មានតែ​បព្វជ្ជា​ ​ទើប​មានឱកាស​ទូលាយ​ ​ម្នាល​នាយ​ជាងឈើ​ទាំងឡាយ​ ​គួរ​អ្នក​ទាំងឡាយ​ ​កុំ​ប្រមាទ​។​ ​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636852916081866356
ទៅកាន់ទំព័រ៖