ព្រះត្រៃបិដក ភាគ ៣៩

 ​[​១៤៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្ដី​ចង្អៀត​ដទៃ​ ​ដែល​ចង្អៀត​ដោយ​វិសេស​ផង​ ​ដែល​ពោល​ថា​ ​ចង្អៀត​ដោយ​វិសេស​ផង​ ​ជាង​សេចក្ដី​ចង្អៀត​នុ៎ះ​ ​របស់​យើងខ្ញុំ​ព្រះអង្គ​ ​មាន​ដោយពិត​។​ ​ម្នាល​នាយ​ជាងឈើ​ទាំងឡាយ​ ​ចុះ​សេចក្ដី​ចង្អៀត​ដទៃ​ ​ដែល​ចង្អៀត​ដោយ​វិសេស​ផង​ ​ដែល​ពោល​ថា​ ​ចង្អៀត​ដោយ​វិសេស​ផង​ ​ជាង​សេចក្ដី​ចង្អៀត​នុ៎ះ​ ​របស់​អ្នក​ទាំងឡាយ​ ​តើ​ដូចម្ដេច​។​ ​
 ​[​១៥០​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីនេះ​ ​បើ​ព្រះបាទ​បសេនទិកោសល​ ​មានប្រាថ្នា​នឹង​សេ្ដច​ចេញទៅ​កាន់​ទី​ឧទ្យាន​ ​ក្នុង​កាលណា​ ​យើងខ្ញុំ​ព្រះអង្គ​ ​ក៏​រៀបចំ​ដំរី​ ​ដ៏​ប្រសើរ​ទាំងឡាយ​ ​ដែល​ជា​ព្រះ​ទីនាំង​ ​របស់​ព្រះបាទ​បសេនទិកោសល​ ​ហើយ​ ​(​រៀប​)​ ​ព្រះមហេសី​ទាំងឡាយ​ ​ដែល​ជាទីស្រឡាញ់​ ​ជាទី​គាប់​ព្រះហឫទ័យ​ ​នៃ​ព្រះបាទ​បសេនទិកោសល​ ​ឲ្យ​ម្នាក់​អង្គុយ​ខាងមុខ​ ​ម្នាក់​អង្គុយ​ខាងក្រោយ​ ​(​ក្នុង​កាលនោះ​)​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឯ​ក្លិន​ ​មាន​សភាព​ដូច្នេះ​ ​របស់​នាង​ទាំងនោះ​ឯង​ ​ប្រៀប​ដូចជា​ទូ​មាន​ក្លិន​ ​ដែលគេ​បើក​ឡើង​ភ្លាម​ ​យ៉ាងណា​ ​ឯ​ក្លិន​នៃ​ពួក​ព្រះរាជ​កញ្ញា​ ​ដែល​ស្អិតស្អាង​ដោយ​ក្លិន​ ​ក៏​ដូច្នោះឯង​។​ ​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636852916303159013
ទៅកាន់ទំព័រ៖