ព្រះត្រៃបិដក ភាគ ៣៩
បពិត្រព្រះអង្គដ៏ចំរើន ឯកាយសម្ផស្ស មានសភាពដូច្នេះ របស់នាងទាំងនោះឯង ប្រៀបដូចជាសំឡីគរ និងសំឡីកប្បាស យ៉ាងណា កាយសម្ផស្ស របស់ពួកព្រះរាជកញ្ញា ដែល ប្រកបដោយសេចក្ដីសុខ ក៏ដូច្នោះឯង។ បពិត្រព្រះអង្គដ៏ចំរើន សម័យនោះឯង យើងខ្ញុំព្រះអង្គ ត្រូវរក្សាដំរី ដ៏ប្រសើរផង ត្រូវរក្សានាងទាំងនោះផង ត្រូវរក្សាខ្លួនផង។
[១៥១] បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ មិនហ៊ានញ៉ាំងចិត្តអាក្រក់ ឲ្យកើតឡើង ចំពោះនាងទាំងនោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯងជាសេចក្ដីចង្អៀតដទៃ ដែលចង្អៀតដោយវិសេសផង ដែលពោលថា ចង្អៀតដោយវិសេសផង ជាងសេចក្ដីចង្អៀតនុ៎ះ។
[១៥២] ម្នាលនាយជាងឈើទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ ការនៅគ្រប់គ្រងផ្ទះ ជាទីចង្អៀត ជាផ្លូវហូរមក នៃធូលី មានតែបព្វជ្ជា ទើបមានឱកាសទូលាយ ម្នាលនាយជាងឈើទាំងឡាយ គួរអ្នកទាំងឡាយ កុំប្រមាទ។
[១៥៣] ម្នាលនាយជាងឈើទាំងឡាយ អរិយសាវក អ្នកដល់នូវសោតៈហើយ ប្រកបដោយធម៌ ៤ យ៉ាង មានសភាពមិនបានធ្លាក់ចុះ ក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅ ក្នុងខាងមុខ។
ID: 636852916555613453
ទៅកាន់ទំព័រ៖