ព្រះត្រៃបិដក ភាគ ៣៩

ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ទេយ្យធម៌​ណា​ ​បន្តិចបន្តួច​ក្នុង​ត្រកូល​ ​ទេយ្យធម៌​ទាំងអស់​នោះ​ ​បុគ្គល​អ្នកមានសីល​ ​មានធម៌​ល្អ​ទាំងឡាយ​ ​មិនបាន​ចែករលែក​(​១​)​ ​ឡើយ​។​ ​ម្នាល​នាយ​ជាងឈើ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​ដំណើរ​នោះ​ ​ដូចម្ដេច​។​ ​ក្នុង​ដែន​កោសល​ ​មាន​មនុស្ស​ចំនួន​ប៉ុន្មាន​ស្មើ​ៗ​គ្នា​ ​នឹង​អ្នក​ទាំងឡាយ​ ​ដោយ​ការចែក​រលែក​ ​នូវ​ទាន​ដោយ​ទាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​(​នេះ​)​ ​ជា​លាភ​ ​របស់​យើងខ្ញុំ​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​(​អត្តភាព​ជា​មនុស្ស​នេះ​)​ ​យើងខ្ញុំ​ព្រះអង្គ​ ​បាន​ដោយ​ល្អ​ហើយ​ ​ព្រោះថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជ្រាប​ច្បាស់​ ​នូវ​ហេតុ​យ៉ាងនេះ​ ​របស់​យើងខ្ញុំ​ព្រះអង្គ​។​ ​
 ​[​១៥៥​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​អង្គ​ ​ក៏បាន​ទៅដល់​ស្រុក​ ​ជាទី​នៅ​នៃ​ព្រាហ្មណ៍​ ​ឈ្មោះ​ ​វេឡុ​ទ្វារ​ ​ក្នុង​ដែន​កោសល​។​ ​
​(​១​)​ ​ពួក​អ្នកមានសីល​ ​មានធម៌​ល្អ​ ​កាលបើ​បាន​ទេយ្យធម៌​តិច​ក្តី​ ​ច្រើន​ក្តី​ ​មិនបាន​ចែក​ ​ឲ្យ​ដាច់មុខ​ ​ថា​របស់​នេះ​ ​សម្រាប់​អាត្មាអញ​ ​របស់​នេះ​ ​សម្រាប់​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ឡើយ​។​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636852917079143397
ទៅកាន់ទំព័រ៖