ព្រះត្រៃបិដក ភាគ ៣៩

​ទ្រង់​ប្រកាស​ ​នូវ​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​ព្រមទាំង​ព្យញ្ជនៈ​ ​ដ៏​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​ ​ក៏​ការដែល​បានឃើញ​ ​នូវ​ព្រះអរហន្ត​ទាំងឡាយ​ ​មាន​សភាព​ដូច្នេះ​ ​ជា​ការ​ប្រពៃ​ពេក​ណាស់​។​ ​
 ​[​១៥៧​]​ ​គ្រានោះ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នក​នៅក្នុង​វេឡុ​ទ្វារ​គ្រាម​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ពួក​ខ្លះ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​ ​ពួក​ខ្លះ​ ​ក៏​ពោល​រាក់ទាក់​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រាក់ទាក់​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​ ​ពួក​ខ្លះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ ​ប្រណម្យ​អញ្ជលី​ ​ឆ្ពោះទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពួក​ខ្លះ​អង្គុយ​ ​ក្នុង​ទីសម​គួរ​ ​ប្រកាស​នូវ​នាម​ ​និង​គោត្រ​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពួក​ខ្លះ​នៅ​ស្ងៀម​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នក​នៅក្នុង​វេឡុ​ទ្វារ​គ្រាម​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​
 ​[​១៥៨​]​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​យើងខ្ញុំ​ព្រះអង្គ​ ​មានបំណង​យ៉ាងនេះ​ ​មាន​សេចក្ដី​ពេញចិត្ត​ ​យ៉ាងនេះ​ ​មាន​សេចក្ដីប្រាថ្នា​ ​យ៉ាងនេះ​ ​មាន​សេចក្ដី​ចង្អៀត​ ​ដោយ​កូន​ ​នៅ​គ្រប់គ្រង​ទីដេក​ ​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636852917482916492
ទៅកាន់ទំព័រ៖