ព្រះត្រៃបិដក ភាគ ៣៩

​បាន​នូវ​ខ្លឹមចន្ទន៍​ ​ក្នុង​ដែន​កាសី​ ​ទ្រទ្រង់នូវ​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​និង​គ្រឿង​លាប​ ​ត្រេកអរ​ចំពោះ​មាស​ ​និង​ប្រាក់​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្ដីស្លាប់​ទៅ​ ​គប្បី​បាន​ទៅ​កើត​ ​ក្នុង​សុ​គ​គិ​សួគ៌​ ​ទេវលោក​ ​យើងខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្ដី​ចង្អៀត​ដោយ​កូន​ ​នៅ​គ្រប់គ្រង​ទីដេក​។​បេ​។​ ​គប្បី​បាន​ទៅ​កើត​ ​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​យ៉ាងណា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​សំដែង​នូវ​ធម៌​យ៉ាងនោះ​ ​ដល់​យើងខ្ញុំ​ព្រះអង្គ​ទាំងនោះ​ ​ដែល​មានបំណង​ ​យ៉ាងនេះ​ ​មាន​សេចក្ដី​ពេញចិត្ត​ ​យ៉ាងនេះ​ ​មាន​សេចក្ដីប្រាថ្នា​ ​យ៉ាងនេះ​។​ ​
 ​[​១៥៩​]​ ​ម្នាល​ព្រាហ្មណ៍​ ​និង​គហបតី​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​អ​ត្តូ​បនាយិ​ក​ធម្មបរិយាយ​ ​(​បរិយាយ​ធម៌​ ​ដែល​បុគ្គល​គប្បី​បង្អោន​ចូល​ទៅ​ក្នុង​ខ្លួន​)​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​យកចិត្ត​ទុកដាក់​ ​ប្រុង​ចាំ​ស្ដាប់​ ​ដោយ​ប្រពៃ​ ​នូវ​ធម៌​នោះ​ចុះ​ ​តថាគត​ ​នឹង​សំដែង​។​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នក​នៅក្នុង​វេឡុ​ទ្វារ​គ្រាម​ទាំងនោះ​ ​ទទួល​ស្ដាប់​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636852917686828155
ទៅកាន់ទំព័រ៖