ព្រះត្រៃបិដក ភាគ ៣៩
ចោល នូវកិលេស នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយ ៗ នូវធម៌សម្រាប់លះចោល នូវកិលេស នឹងដកដង្ហើមចូលផងចុះ)។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចំរើនហើយយ៉ាងនេះ រមែងមានផលច្រើន មានអានិសង្ឃច្រើន។
[១២] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។
[១៣] ម្នាលភិក្ខុទាំងឡាយ ចុះអានាបានស្សតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យ ច្រើនហើយ ទើបមានផលច្រើន មានអានិសង្សច្រើន តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅទៀបគល់ឈើក្ដី នៅក្នុងផ្ទះដ៏ស្ងាត់ក្ដី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានស្មារតី ដកដង្ហើមចេញ មានស្មារតី ដកដង្ហើមចូល។ (សេចក្ដីពិស្ដារ មានរហូតដល់ពាក្យថា ភិក្ខុសិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សម្រាប់លះបង់កិលេសចោល នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សម្រាប់លះបង់កិលេសចោល នឹងដកដង្ហើមចូលផងចុះ)។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចំរើនហើយយ៉ាងនេះ ធ្វើឲ្យច្រើនហើយយ៉ាងនេះ រមែងមានផលច្រើន មានអានិសង្សច្រើន។
ID: 636852897314572928
ទៅកាន់ទំព័រ៖