ព្រះត្រៃបិដក ភាគ ៣៩

 ​[​១៦៤​]​ ​ម្នាល​ព្រាហ្មណ៍​ ​និង​គហបតី​ទាំងឡាយ​ ​មួយទៀត​ ​អរិយ​សាវក​ ​តែង​ពិចារណា​ ​ដូច្នេះ​ថា​ ​បុគ្គល​ណា​ ​ញ៉ាំង​អញ​ឲ្យ​បែក​ចាក​ពួក​មិត្រ​ ​ដោយ​ការ​និយាយ​ញុះញង់​ ​អំពើនោះ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មាអញ​ឡើយ​ ​ប្រសិនបើ​អាត្មាអញ​ ​ញ៉ាំង​បុគ្គល​ដទៃ​ ​ឲ្យ​បែក​ចាក​ពួក​មិត្រ​ ​ដោយ​និយាយ​ញុះញង់​វិញ​ ​អំពើនោះ​ក៏​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​បុគ្គល​ដទៃ​ដែរ​។​បេ​។​ ​នេះ​ជាវ​ចីស​មា​ចារ​ ​មាន​បរិសុទ្ធ​ ​៣​ ​ចំណែក​ ​របស់​អរិយ​សាវក​នោះ​ ​យ៉ាងនេះ​។​ ​
 [​១៦៥​]​ ​ម្នាល​ព្រាហ្មណ៍​ ​និង​គហបតី​ទាំងឡាយ​ ​មួយទៀត​ ​អរិយ​សាវក​ ​តែង​ពិចារណា​ ​ដូច្នេះ​ថា​ ​បុគ្គល​ណា​ ​ប្រព្រឹត្ត​និយាយ​ ​នឹង​អាត្មាអញ​ ​ដោយ​សំដី​ទ្រគោះ​ ​អំពើ​ ​នោះ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មាអញ​ឡើយ​ ​ប្រសិនបើ​អាត្មាអញ​ប្រព្រឹត្ត​និយាយ​ ​នឹង​បុគ្គល​ដទៃ​ ​ដោយ​សំដី​ទ្រគោះ​វិញ​ ​អំពើនោះ​ ​ក៏​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​បុគ្គល​ដទៃ​ដែរ​ ​ធម៌​ណា​ ​(​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​)​ ​របស់​អាត្មាអញ​។​បេ​។​ ​នេះ​ជា​ ​វចីសមាចារ​ ​មាន​បរិសុទ្ធ​ ​៣​ ​ចំណែក​ ​របស់​អរិយ​សាវក​នោះ​ ​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636852918726607627
ទៅកាន់ទំព័រ៖