ព្រះត្រៃបិដក ភាគ ៣៩

 ​[​១៦៩​]​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នក​នៅក្នុង​វេឡុ​ទ្វារ​គ្រាម​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​។​បេ​។​ ​យើងខ្ញុំ​ព្រះអង្គ​ទាំងអម្បាល​នេះ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ ​ទាំង​ព្រះធម៌​ ​ទាំង​ព្រះភិក្ខុ​សង្ឃ​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ចាំទុក​ ​នូវ​យើងខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ថា​ ​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​ព្រះរតនត្រ័យ​ ​ជាទី​ពឹង​ ​ទី​រលឹក​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​តទៅ​។​ ​
 ​[​១៧០​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​ផ្ទះសំណាក់​ ​ធ្វើ​ដោយ​ឥដ្ឋ​ ​ជិត​ស្រុក​ញាតិ​កៈ​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​ ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ឈ្មោះ​ ​សា​ឡ្ហៈ​ ​ធ្វើ​ ​មរណកាល​ទៅ​ហើយ​ ​គតិ​របស់​លោក​ដូចម្ដេច​ ​ការ​ទៅ​ក្នុង​លោកខាងមុខ​ដូចម្ដេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុនី​ឈ្មោះ​ ​នន្ទា​ ​ធ្វើ​មរណកាល​ទៅ​ហើយ​ ​គតិ​របស់​នាង​ដូចម្ដេច​ ​ការ​ទៅ​ក្នុង​លោកខាងមុខ​ ​ដូចម្ដេច​។​ ​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636852919403726356
ទៅកាន់ទំព័រ៖