ព្រះត្រៃបិដក ភាគ ៣៩
[១៧២] ម្នាលអានន្ទ មនុស្សធ្វើមរណកាលនេះ មិនជាអស្ចារ្យអ្វីទេ កាលបើមនុស្សនោះៗ ធ្វើមរណកាលហើយ អ្នកទាំងឡាយ នឹងចេះតែចូលមកសួរសេចក្ដីនុ៎ះនឹងតថាគត។ ម្នាលអានន្ទ នុ៎ះជាហេតុនាំឲ្យលំបាក ដល់តថាគតពេកណាស់។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងសាសនានេះ តថាគត នឹងសំដែងនូវធម្មបរិយាយ ឈ្មោះ ធម្មាទាសៈ (កញ្ចក់ឆ្លុះ ពោលគឺធម៌) ដែលអរិយសាវក អ្នកប្រកប កាលបើប្រាថ្នា គប្បីព្យាករ នូវខ្លួនដោយខ្លួនឯងថា អាត្មាអញ អស់ទៅកើតក្នុងនរកហើយ អស់ទៅកើតក្នុងកំណើតតិរច្ឆានហើយ អស់ទៅកើតក្នុងបិត្តិវិស័យហើយ អស់ទៅកើតក្នុងកំណើតអសុរកាយហើយ អាត្មាអញ ជាអ្នកដល់នូវសោតៈ មានសភាពជាអ្នកមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅក្នុងខាងមុខ។
[១៧៣] ម្នាលអានន្ទ ចុះធម្មបរិយាយ ឈ្មោះ ធម្មាទាសៈ នោះ តើដូចម្ដេច ដែលអរិយសាវក បានប្រកបហើយ កាលបើប្រាថ្នា គប្បីព្យាករ នូវខ្លួនដោយខ្លួនឯងថា អាត្មាអញ អស់ទៅកើតក្នុងនរកហើយ អស់ទៅកើតក្នុងកំណើតតិរច្ឆានហើយ អស់ទៅកើតក្នុងបិត្តិវិស័យហើយ អស់ទៅកើតក្នុងកំណើតអសុរកាយហើយ អាត្មាអញ ជាអ្នកដល់នូវសោតៈហើយ
ID: 636852919866562828
ទៅកាន់ទំព័រ៖