ព្រះត្រៃបិដក ភាគ ៣៩

​សគា​ថ​ក​បុញ្ញា​ភិ​សន្ទ​វគ្គ​ ​ទី៥​


 ​[​៣០៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ជា​បច្ច័យ​ ​នៃ​សេចក្ដីសុខ​នេះ​ ​មាន​ ​៤​។​ ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​៤​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​។​បេ​។​ ​ជា​សាស្ដា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​មានជោគ​ ​ដោយហេតុ​ដូច្នេះ​ឯង​។​ ​នេះ​ ​ស្ទឹង​គឺ​បុណ្យ​ ​គឺ​ស្ទឹង​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​ ​ទី​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អរិយ​សាវក​ ​(​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​)​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ប្រកបដោយ​អរិយ​កន្ត​សីល​ ​ជា​សីល​មិន​ដាច់​។​បេ​។​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​នេះ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​ ​ទី​ ​៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាំង​ ​៤​ ​នេះឯង​ ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​។​ ​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636852955013713130
ទៅកាន់ទំព័រ៖