ព្រះត្រៃបិដក ភាគ ៣៩

ប​បាត​វគ្គ​ ​ទី៥​


 ​[​៤២៦​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​ ​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពីព្រេងនាយ​មក​ ​មាន​បុរស​ម្នាក់​ ​ចេញ​អំពី​ក្រុង​រាជគ្រឹះ​ដោយ​គិតថា​ ​អញ​នឹង​គិត​ ​នូវ​លោកចិន្ដា​(​១​)​ ​(​គិត​អំពី​លោក​)​ ​ដូច្នេះហើយ​ ​ចូល​ទៅ​រក​ស្រះ​បោក្ខរណី​ ​ឈ្មោះ​សុ​មា​គ​ធា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​ទៀប​ឆ្នេរ​ស្រះ​បោក្ខរណី​ឈ្មោះ​ ​សុ​មា​គ​ធា​ ​ហើយ​គិត​លោកចិន្ដា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​នោះ​ ​ក៏​ស្រាប់តែ​ឃើញ​ ​នូវ​សេនា​មាន​អង្គ​ ​៤​ ​កំពុង​ចូល​ទៅ​ក្នុង​ក្រឪឈូក​ ​ទៀប​ឆ្នេរ​ស្រះ​បោក្ខរណី​ ​ឈ្មោះ​សុ​មា​គ​ធា​។​ ​លុះ​បុរស​នោះ​ឃើញ​ហើយ​ ​ក៏​មាន​សេចក្ដី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អញ​ជា​មនុស្ស​ឆ្កួត​ទេតើ​ ​អញ​ជា​មនុស្ស​មានចិត្ត​រាយមាយ​ទេតើ​ ​វត្ថុ​ណា​ ​មិន​មាន​ក្នុង​លោក​ ​វត្ថុ​នោះ​ ​អញ​បានឃើញ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​បុរស​នោះ​ ​ត្រឡប់​ចូល​ទៅកាន់​នគរ​ ​ហើយ​ប្រាប់​ពួក​មហាជន​ថា​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​ជា​មនុស្ស​ឆ្កួត​ ​
​(​១​)​ ​គឺ​គិតថា​ ​នរណា​បង្កើត​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ ​នរណា​បង្កើត​ផែនដី​ ​នរណា​តាក់តែង​សមុទ្រ​ ​នរណា​ ​តាក់តែង​ពួក​សត្វ​ ​ដែល​ជា​ឱប​បា​តិកៈ​ ​នរណា​តាក់តែង​ភ្នំ​ ​នរណា​តាក់តែង​ដើម​ស្វាយ​ ​ត្នោត​ ​ដូង​ ​ជាដើម​ ​មក​ ​នេះ​ហៅថា​ ​លោក​ចិន្តា​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 636852983262008840
ទៅកាន់ទំព័រ៖