ព្រះត្រៃបិដក ភាគ ៣៩

​អាមក​ធញ្ញ​បេយ្យាល​ទុតិយវគ្គ​ ​ទី៨​


 ​[​៤៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ជា​អ្នក​មិន​វៀរចាក​បាណាតិបាត​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​បេ​។​
 ​[​៤៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​អទិន្នាទាន​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ជា​អ្នក​មិន​វៀរចាក​អទិន្នាទាន​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​ ​
 ​[​៤៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ជា​អ្នក​មិន​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​ ​
 ​[​៤៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​មុសាវាទ​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ជា​អ្នក​មិន​វៀរចាក​មុសាវាទ​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​
 ​[​៤៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​បិ​សុ​ណា​វាចា​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ជា​អ្នក​មិន​វៀរចាក​បិ​សុ​ណា​វាចា​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 636852991639007977
ទៅកាន់ទំព័រ៖