ព្រះត្រៃបិដក ភាគ ៣៩

​ទុតិយវគ្គ​ ​ទី២​


 [​៦៤​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ដងព្រៃ​ ​ឈ្មោះ​ឥច្ឆា​នង្គល​ ​ជិត​ស្រុក​ឥច្ឆា​នង្គល​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ប្រាថ្នា​នឹង​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​អស់​ ​៣​ ​ខែ​ ​កុំ​ឲ្យ​ភិក្ខុ​ណាមួយ​ចូល​មករ​កត​ថា​គត​ឡើយ​ ​វៀរលែងតែ​ភិក្ខុ​ ​១​ ​រូប​ ​អ្នកនាំ​មក​នូវ​ចង្ហាន់​បិណ្ឌបាត​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្ដាប់​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ឥតមាន​ភិក្ខុ​ណាមួយ​ ​ហ៊ាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្នុង​ទីនោះ​ទេ​ ​វៀរលែងតែ​ភិក្ខុ​ ​១​ ​រូប​ ​អ្នកនាំ​មក​នូវ​ចង្ហាន់​បិណ្ឌបាត​។​ ​
 ​[​៦៥​]​ ​លុះ​កន្លង​កាល​ ​៣​ ​ខែ​នោះ​ទៅ​ហើយ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ចេញ​ចាកទី​សម្ងំ​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​មាន​ពួ​ក​បរិ​ព្វា​ជ​កជា​អន្យ​តិរិ្ថយ​ ​សួរ​អ្នក​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះសមណគោតម​ ​គង់​ចាំវស្សា​ច្រើន​ ​ដោយ​វិហារធម៌​ ​(​ធម៌​ជា​គ្រឿង​នៅ​)​ ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​សួរ​យ៉ាងនេះ​ហើយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដោះស្រាយ​ ​ចំ​ពោះ​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​យ៉ាងនេះ​វិញ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចាំវស្សា​ ​ច្រើន​ដោយ​អា​នា​បាន​ស្ស​តិ​សមាធិ​។​ ​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636852904083330079
ទៅកាន់ទំព័រ៖