ព្រះត្រៃបិដក ភាគ ៣៩

​អា​នា​បាន​ស្ស​តិ​សំយុត្ត​
​ឯក​ធម្ម​វគ្គ​ ​ទី១​​


 [​៦​]​ ​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​ធម៌​ ​១​ ​តើ​ដូចម្ដេច​។​ ​ ​គឺ​អា​នា​បាន​ស្ស​តិ​។​ ​
 ​[​៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​តើ​ដូ​ម្ដេច​ ​ទើប​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នៅក្នុង​ព្រៃ​ក្ដី​ ​នៅ​ទៀប​គល់ឈើ​ក្ដី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្ដី​ ​អង្គុយពែនភ្នែន​ ​តាំង​កាយ​ឲ្យ​ត្រង់​ ​ផ្ចង់ស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​ ​(​កម្មដ្ឋាន​)​។​ ​ភិក្ខុ​នោះ​ ​មានសតិ​ ​ដកដង្ហើម​ចេញ​ ​មានសតិ​ ​ដកដង្ហើម​ចូល​ ​កាល​ដកដង្ហើម​ចេញ​វែង​ ​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចេញ​វែង​ ​ឬកាល​ដកដង្ហើម​ចូល​វែង​ ​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចូល​វែង​។​ ​កាល​ដកដង្ហើម​ចេញ​ខ្លី​ ​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចេញ​ខ្លី​ ​ឬកាល​ដកដង្ហើម​ចូល​ខ្លី​ ​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចូល​ខ្លី​។​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​កំណត់​ដឹង​ច្បាស់​នូវ​កាយ​ ​គឺ​ដកដង្ហើម​ចេញ​ទាំងពួង​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​កំណត់​ដឹង​នូវ​កាយ​ ​គឺ​ដកដង្ហើម​ចូល​ទាំងពួង​ ​នឹង​ដកដង្ហើម​ចូល​។​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636852896406340980
ទៅកាន់ទំព័រ៖