ព្រះត្រៃបិដក ភាគ ០៤

វិន័យបិដក​ ​មហា​វិភង្គ​ ​ចតុត្ថ​ភាគ​
​ភាគ​ ​៤​

​សិក្ខាបទ​ទី៦​

 [​១​]​ ​សម័​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​បៀតបៀន​យក​ទី​ដេក​ល្អ​ៗ​ ​ញុំាង​ភិក្ខុ​ចាស់​ទាំងឡាយ​ឲ្យ​ក្រោក​ចេញទៅ​។​ ​លំដាប់នោះ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​គិត​គ្នា​ថា​ ​យើង​ទាំងឡាយ​នៅចាំ​វស្សា​ក្នុង​ទីនេះ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​។​ ​លំដាប់នោះ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ចូល​ទៅ​ដេក​ច្រៀ​ត​បៀត​ភិក្ខុ​ចាស់​ទាំងឡាយ​ដោយ​គិតថា​ ​ភិក្ខុ​ណា​មាន​សេចក្តី​ចង្អៀតចង្អល់​ ​ភិក្ខុ​នោះ​នឹង​ចៀសចេញ​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​សមបី​នឹង​ចូល​ទៅ​ដេក​ច្រៀ​ត​បៀត​ពួក​ភិក្ខុ​ចាស់​សោះ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​នាំគ្នា​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នករាល់គ្នា​ចូល​ទៅ​ដេក​ច្រៀ​ត​បៀត​ភិក្ខុ​ចាស់​ទាំងឡាយ​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ការនោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​នែ​មោឃបុរស​ទាំងឡាយ​ ​ពួក​អ្នកឯង​មិន​គួរ​នឹង​ចូល​ទៅដេក​
ទំព័រទី ១ | បន្ទាប់
ID: 636786872165761725
ទៅកាន់ទំព័រ៖