ព្រះត្រៃបិដក ភាគ ០៤

 [​៩​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​ទង់ទាញ​ឯង​ ​ឬ​ប្រើ​គេ​ឲ្យ​ទង់ទាញ​នូវ​ភិក្ខុ​អលជ្ជី​ ​ដល់​ភិក្ខុ​ដែល​ទង់ទាញ​ឯង​ ​ឬ​ប្រើ​គេ​ឲ្យ​ទង់ទាញ​នូវ​បរិក្ខារ​របស់​ភិក្ខុ​អលជ្ជី​នោះ​ ​ដល់​ភិក្ខុ​ដែល​ទង់ទាញ​ឯង​ ​ឬ​ប្រើ​គេ​ឲ្យ​ទង់ទាញ​នូវ​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដែល​ទង់ទាញ​ឯង​ ​ឬ​ប្រើ​គេ​ឲ្យ​ទង់ទាញ​នូវ​បរិក្ខារ​របស់​ភិក្ខុ​ឆ្កួត​នោះ​ ​ដល់​ភិក្ខុ​ដែល​ទង់ទាញ​ឯង​ ​ឬ​ប្រើ​គេ​ឲ្យ​ទង់ទាញ​នូវ​ភិក្ខុ​ជា​អ្នកធ្វើ​នូវ​សេចក្តី​បង្ក​រហេតុ​ក្តី​ ​អ្នកធ្វើ​នូវ​សេចក្តី​ប្រកួត​ប្រកាន់​ក្តី​ ​អ្នកធ្វើ​នូវ​សេចក្តី​ទាស់ទែង​ក្តី​ ​អ្នកធ្វើ​នូវ​ពាក្យ​ឡេះឡោះ​តាមតែ​រួចពីមាត់​ក្តី​(​១​)​ ​អ្នកធ្វើ​នូវ​អធិករណ៍​ក្នុង​សង្ឃ​ក្តី​ ​ដល់​ភិក្ខុ​ដែល​ទង់ទាញ​ឯង​ ​ឬ​ប្រើ​គេ​ឲ្យ​ទង់ទាញ​នូវ​បរិក្ខារ​របស់​ភិក្ខុ​នោះ​ចេញ​ ​ដល់​ភិក្ខុ​ដែល​ទង់ទាញ​ឯង​ ​ឬ​ប្រើ​គេ​ឲ្យ​ទង់ទាញ​នូវ​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ ​ដែល​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ ​ដល់​ភិក្ខុ​ដែល​ទង់ទាញ​ឯង​ ​ឬ​ប្រើ​គេ​ឲ្យ​ទង់ទាញ​នូវ​បរិក្ខារ​របស់​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ដែល​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​នោះ​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី៧​ ​ចប់​។​


​(​១​)​ ​ពោល​ពាក្យជា​តិរច្ឆានកថា​ ​ឬ​និយាយ​សរសើរ​ពី​ស្រី​និង​ប្រុស​ជាដើម​។​ ​ន័យ​អដ្ឋកថា​។​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636786877314696228
ទៅកាន់ទំព័រ៖