ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៣​


 [​១០៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​កូ​ដា​គារ​សាលា​ ​ក្នុង​មហា​វន​ ​ក្បែរ​ក្រុង​វេសាលី​។​ ​សម័យ​នោះ​ឯង​ ​ក្រុង​វេសាលី​ ​គេ​បាន​ចាត់ចែង​ភត្ត​ដ៏​ឧត្តម​ទាំងឡាយ​តាំងនៅ​ជានិច្ច​។​ ​គ្រានោះ​ ​អ្នកធ្វើការ​ម្នាក់​ជា​មនុស្ស​ទាល់ក្រ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​មនុស្ស​ទាំងឡាយ​នេះ​ធ្វើ​ភត្ត​ដោយ​គោរព​ ​តាម​ទំនង​យ៉ាងណា​ ​(​ទំនង​)​ ​នេះ​មិនមែន​ជា​ថោកទាប​ឡើយ​ ​បើ​ដូច្នោះ​ ​មានតែ​អញ​ត្រូវ​ធ្វើ​ភត្ត​នឹងគេ​ដែរ​។​ ​ឯ​អ្នកធ្វើការ​ងារ​ដែល​ជា​មនុស្ស​ទាល់ក្រ​នោះ​ ​ចូល​ទៅ​រក​បុរស​ឈ្មោះ​កិ​រប​តិក​ ​លុះ​ចូល​ទៅ​ហើយ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​នឹង​បុរស​ឈ្មោះ​កិ​រប​តិក​នោះ​ថា​ ​បពិត្រ​អយ្យ​បុត្រ​ ​ខ្ញុំ​ប្រាថ្នា​ដើម្បី​ធ្វើ​ភត្ត​ដល់​ភិក្ខុសង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​សូមអ្នក​ឲ្យថ្លៃ​ឈ្នួល​មក​ខ្ញុំ​ចុះ​។​ ​បុរស​ឈ្មោះ​កិ​រប​តិក​នោះ​ឯង​ ​ក៏​ជា​មនុស្ស​មាន​សទ្ធា​ជ្រះថ្លា​ដែរ​។​ ​ឯ​បុរស​ឈ្មោះ​កិ​រប​តិក​នោះ​ ​បាន​ឲ្យថ្លៃ​ឈ្នួល​ច្រើន​គ្រាន់បើ​ដល់​អ្នកធ្វើការ​ងារ​ដែល​ជា​មនុស្ស​ទាល់ក្រ​នោះ​។​ ​គ្រានោះ​ ​អ្នកធ្វើការ​ងារ​ដែល​ជា​មនុស្ស​ទាល់ក្រ​នោះ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅ​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636786913943971302
ទៅកាន់ទំព័រ៖