ព្រះត្រៃបិដក ភាគ ០៤
            
        
        
            
            
                
                ព្រោះឆាន់បរម្បរភោជន
(១) (គឺភោជនដែលគេនិមន្តខាងក្រោយ) សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។ 
 [១០៥] សម័យនោះឯង មានភិក្ខុ១រូបមានជម្ងឺ។ ភិក្ខុ១រូបទៀតកាន់យកចង្ហាន់បិណ្ឌបាតចូលទៅរកភិក្ខុនោះ លុះចូលទៅហើយ បាននិយាយពាក្យនេះនឹងភិក្ខុនោះថា ម្នាលអាវុសោ លោកចូរឆាន់។ ភិក្ខុមានជម្ងឺឆ្លើយថា ម្នាលអាវុសោ កុំឡើយ ចង្ហាន់ដែលគេបម្រុងឲ្យខ្ញុំមានហើយ។ បិណ្ឌបាតដែលគេនាំយកមកប្រគេនភិក្ខុនោះក្នុងពេលថ្ងៃពេក។ ភិក្ខុមានជម្ងឺនោះឆាន់មិនបានដោយស្រួលសោះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុមានជម្ងឺឆាន់បរម្បរភោជនបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់បរម្បរភោជន វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ 
(១) ព្រោះភិក្ខុនោះទទួលនិមន្តឆាន់ភោជន៥យ៉ាង ភោជនណាមួយក្នុងទីឯណេះ ហើយត្រឡប់ទៅឆាន់ក្នុងទីឯណោះវិញ ឬទទួលនិមន្តឆាន់ក្នុងទីឯណោះ ហើយត្រឡប់មកឆាន់ក្នុងទីឯណេះវិញ។
             
        
            
                ID: 636786935869385364 
                
            
            
                ទៅកាន់ទំព័រ៖