ព្រះត្រៃបិដក ភាគ ០៤
កឋិនទេ សម័យចីវរទាន មានតែ១ខែ គឺខែជាទីបំផុតនៃវស្សានរដូវ បើភិក្ខុបានក្រាលកឋិន សម័យនៃចីវរទាន មាន៥ខែ។ ភិក្ខុដឹងថាសម័យនៃចីវរទាន គប្បីឆាន់(បរម្បរភោជនបាន)។ ដែលហៅថា សម័យជាទីធ្វើនូវចីវរ គឺកាលដែលភិក្ខុកំពុងធ្វើចីវរ។ ភិក្ខុដឹងថាសម័យជាទីធ្វើនូវចីវរ គប្បីឆាន់(បរម្បរភោជនបាន)។ ភិក្ខុទទួល(បរម្បរភោជន)ដោយគិតថា អញនឹងឆាន់ ត្រូវអាបត្តិទុក្កដ វៀរលែងតែមានសម័យ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេប។
[១១០] ភិក្ខុសំគាល់ក្នុងបរម្បរភោជនថាបរម្បរភោជនមែន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងបរម្បរភោជន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុសំគាល់ក្នុងបរម្បរភោជនថា មិនមែនបរម្បរភោជន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ មិនមែនបរម្បរភោជន ភិក្ខុសំគាល់ថាបរម្បរភោជន ត្រូវអាបត្តិទុក្កដ។ មិនមែនបរម្បរភោជន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនបរម្បរភោជន ភិក្ខុសំគាល់ថា មិនមែនជាបរម្បរភោជន មិនត្រូវអាបត្តិឡើយ។
ID: 636786937473487114
ទៅកាន់ទំព័រ៖