ព្រះត្រៃបិដក ភាគ ០៤
នំដែលមាតារបស់នាងកាណាបានចាត់ចែងហើយយ៉ាងណា ក៏អស់គ្មានសល់។ ស្វាមីរបស់នាងកាណាប្រើបម្រើទៅក្នុងសំណាក់នាងកាណាជាគំរប់ពីរដងថា នាងកាណាចូរមកវិញ អញចង់ឲ្យនាងកាណាត្រឡប់មកវិញ។ ឧបាសិកាជាមាតារបស់នាងកាណាគិតថា ការទៅដោយដៃទទេដូចម្តេចនឹងកើត (គិតដូច្នោះហើយ) ក៏ចំអិននំអស់វារៈជាគំរប់ពីរដង។ កាលនំឆ្អិន មានភិក្ខុ១អង្គ អ្នកត្រាច់ទៅដើម្បីបិណ្ឌបាត ចូលទៅកាន់លំនៅរបស់ឧបាសិកាជាមាតានាងកាណា។ ទើបឧបាសិកាជាមាតារបស់នាងកាណាឲ្យគេប្រគេននំដល់ភិក្ខុនោះ។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ (ឧបាសិកា) ឲ្យគេប្រគេននំដល់ភិក្ខុនោះទៀត។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ (ឧបាសិកា) ឲ្យគេប្រគេននំដល់ភិក្ខុនោះទៀត។ នំដែលឧបាសិកាបានចាត់ចែងហើយទាំងប៉ុន្មាន ក៏អស់គ្មានសល់។ ស្វាមីរបស់នាងកាណាក៏ប្រើបម្រើទៅក្នុងសំណាក់នាងកាណា ជាគំរប់បីដងថា នាងកាណាចូរមកវិញ អញចង់ឲ្យនាងកាណាត្រឡប់មកវិញ ថាបើនាងកាណាមិនត្រឡប់មកវិញទេ អញនឹងយកប្រពន្ធឯទៀតហើយ។ ឧបាសិកាជាមាតារបស់នាងកាណាគិតថា ការទៅដោយដៃទទេដូចម្តេចនឹងកើត (គិតដូច្នោះហើយ)
ID: 636786938523497171
ទៅកាន់ទំព័រ៖