ព្រះត្រៃបិដក ភាគ ០៤

ក៏​ចំអិន​នំ​អស់​វារៈ​ជា​គំរប់​បីដង​។​ ​កាល​នំ​ឆ្អិន​ ​មាន​ភិក្ខុ​អ្នក​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត១អង្គ​ ​ចូល​ទៅកាន់​លំនៅ​របស់​ឧបាសិកា​ជា​មាតា​របស់​នាង​កា​ណា​។​ ​ទើប​ឧបាសិកា​ជា​មាតា​របស់​នាង​កា​ណា​ឲ្យ​គេ​ប្រគេន​នំ​ដល់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ចេញទៅ​ ​ប្រាប់​ដល់​ភិក្ខុ​ឯទៀត​។​ ​(​មាតា​របស់​នាង​កា​ណា​)​ ​ឲ្យ​គេ​ប្រគេន​នំ​ដល់​ភិក្ខុ​នោះ​ទៀត​។​ ​ភិក្ខុ​នោះ​ចេញទៅ​ ​ប្រាប់​ដល់​ភិក្ខុ​ឯទៀត​។​ ​(​មាតា​របស់​នាង​កា​ណា​)​ ​ឲ្យ​គេ​ប្រគេន​នំ​ដល់​ភិក្ខុ​នោះ​ទៀត​។​ ​នំ​ដែល​មាតា​របស់​នាង​កា​ណា​បាន​ចាត់ចែង​ហើយ​ទាំងប៉ុន្មាន​ ​ក៏​អស់​គ្មាន​សល់​។​ ​កាលនោះ​ ​ស្វាមី​របស់​នាង​កា​ណា​ក៏​យកប្រពន្ធ១ទៀត​។​ ​នាង​កា​ណា​បានដឹង​ច្បាស់​ថា​ ​ឮ​ថា​បុរស​នោះ​យកប្រពន្ធ​ទៀតហើយ​។​ ​នាង​កា​ណា​នោះ​ក៏​ឈរ​យំ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ទ្រង់​ស្លៀក​ស្បង់​ ​ហើយ​ប្រដាប់ដោយ​បាត្រ​និង​ចីវរ​អំពី​ព្រឹក​ ​យាង​ទៅកាន់​លំនៅ​របស់​ឧបាសិកា​ជា​មាតា​នាង​កា​ណា​ ​លុះ​យាង​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ដែលគេ​បាន​ចាត់ចែង​ថ្វាយ​។​ ​ទើប​ឧបាសិកា​ជា​មាតា​របស់​នាង​កា​ណា​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​មាន​ព្រះពុទ្ធដីកា​នេះ​នឹង​ឧបាសិកា​ជា​មាតា​របស់​នាង​កា​ណា​ដែល​បាន​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ថា
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 636786938795532730
ទៅកាន់ទំព័រ៖