ព្រះត្រៃបិដក ភាគ ០៤
នាងកាណានេះ ហេតុអ្វីបានជាយំ។ ឧបាសិកាជាមាតារបស់នាងកាណាក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគក្នុងពេលនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ពន្យល់ឧបាសិកាជាមាតារបស់នាងកាណាឲ្យឃើញព្រម ឲ្យកាន់យកព្រម ឲ្យឧស្សាហ៍ ឲ្យរីករាយ ដោយពុទ្ធដីកាដ៏ប្រកបដោយធម៌ ហើយក្រោកចាកអាសនៈយាងទៅវិញ។
[១១៣] សម័យនោះឯង មានពួករទេះ១ពួក មានសេចក្តីប្រាថ្នាដើម្បីចេញអំពីក្រុងរាជគ្រឹះ ទៅកាន់ប្រទេសឈ្មោះបដិយាលោក
(១) មានភិក្ខុអ្នកត្រាច់ទៅដើម្បីបិណ្ឌបាតមួយអង្គចូលទៅរកពួករទេះនោះដើម្បីបិណ្ឌបាត។ មានឧបាសកម្នាក់បានឲ្យគេប្រគេនសដូវដល់ភិក្ខុនោះ។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ ឧបាសកនោះឲ្យគេប្រគេនសដូវដល់ភិក្ខុនោះទៀត។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ ឧបាសកនោះឲ្យគេប្រគេនសដូវដល់ភិក្ខុនោះទៀត។ ស្បៀងដែលឧបាសកនោះបានចាត់ចែងហើយទាំងប៉ុន្មាន ក៏អស់គ្មានសល់។ ទើបឧបាសកនោះបាននិយាយពាក្យនេះនឹងមនុស្សទាំងនោះថា បពិត្រអ្នកម្ចាស់ទាំងឡាយ សូមអ្នកម្ចាស់រង់ចាំក្នុងថ្ងៃនេះ១ថ្ងៃសិន (ព្រោះ)
(១) គឺប្រទេសនៅទិសខាងលិចចំព្រះអាទិត្យអស្តង្គត។
ID: 636786939290341032
ទៅកាន់ទំព័រ៖