ព្រះត្រៃបិដក ភាគ ០៤
ស្បៀងដែលខ្ញុំបានចាត់ចែងហើយទាំងប៉ុន្មាន ខ្ញុំប្រគេនដល់លោកម្ចាស់ទាំងឡាយអស់ទៅហើយ ខ្ញុំនឹងចាត់ចែងស្បៀង(ថ្មីទៀត)។ មនុស្សទាំងនោះឆ្លើយថា បពិត្រអ្នកម្ចាស់ យើងមិនអាចនឹងរង់ចាំបានទេ (ព្រោះ) ពួករទេះចេញទៅហើយ (ថាដូច្នោះហើយ) ក៏នាំគ្នាទៅ។ កាលឧបាសកនោះចាត់ចែងស្បៀងហើយ ក៏ទៅក្រោយគេ ចោរទាំងឡាយក៏ដណ្តើមយក (របស់ទ្រព្យ) ក្នុងពេលនោះ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈទាំងឡាយជាសក្យបុត្រ មិនសមបើនឹងមិនដឹងប្រមាណ ហើយទទួលសោះ ឧបាសកនេះប្រគេនសដូវដល់សមណៈទាំងនេះ ហើយទៅកាលជាខាងក្រោយ ចោរទាំងឡាយក៏ដណ្តើមយក (របស់ទ្រព្យ)។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)ហើយ។ ទើបភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទដល់ភិក្ខុទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍១០យ៉ាង គឺដើម្បីការប្រពៃដល់សង្ឃ ដើម្បីនៅសប្បាយដល់សង្ឃ។បេ។ ដើម្បីសេចក្តីអនុគ្រោះ
ID: 636786940846570043
ទៅកាន់ទំព័រ៖