ព្រះត្រៃបិដក ភាគ ០៤
ដល់ព្រះវិន័យ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ជនបវារណានូវភិក្ខុដែលចូលទៅកាន់ត្រកូលដោយនំទាំងឡាយក្តី ដោយសដូវទាំងឡាយក្តី ដើម្បីនាំទៅបានតាមប្រាថ្នា។ ភិក្ខុមានសេចក្តីប្រាថ្នា ត្រូវទទួលបានត្រឹមពេញពីរបីបាត្រ។ បើទទួលឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលបានទទួលនំ ឬសត្តូវកំណត់ពេញត្រឹមពីរបីបាត្រហើយ ត្រូវនាំចេញអំពីទីនោះមកចែកមួយអន្លើដោយភិក្ខុទាំងឡាយ ការចែកនំ ឬសដូវនេះជាសាមីចិកម្មក្នុង សិក្ខាបទនេះ។
[១១៤] ត្រង់ពាក្យថា ភិក្ខុដែលចូរទៅកាន់ត្រកូល សេចក្តីថា ដែលហៅថាត្រកូល បានដល់ត្រកូលមាន៤យ៉ាង គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នកជំនួញ១ ត្រកូលអ្នកគ្រួ១។ ពាក្យថាចូលទៅ គឺចូលទៅក្នុងត្រកូលទាំងនោះ។ ដែលហៅថានំ បានដល់វត្ថុអ្វីនីមួយដែលគេចាត់ចែងដើម្បីបញ្ជូនទៅ។ ដែលហៅថាសដូវ បានដល់វត្ថុអ្វីនីមួយដែលគេចាត់ចែងដើម្បីជាស្បៀង។ ពាក្យថា បវារណាដើម្បីនាំទៅតាមប្រាថ្នា សេចក្តីថា (ទាយកនាំមកបវារណាដោយពាក្យថា) លោកប្រាថ្នានូវវត្ថុប៉ុន្មាន លោកយកវត្ថុប៉ុណ្ណោះចុះ។ ពាក្យថា មានសេចក្តីប្រាថ្នា គឺមានបំណង។ ពាក្យថា ត្រូវទទួលបានត្រឹមពេញពីរបីបាត្រ
ID: 636786942850694672
ទៅកាន់ទំព័រ៖