ព្រះត្រៃបិដក ភាគ ០៤
បានដល់វត្ថុដែលមិនបានធ្វើវិនយកម្ម (ដោយអាការ៧យ៉ាង) គឺ របស់ដែលគេមិនបានធ្វើឲ្យជាវត្ថុគួរ១ របស់ដែលភិក្ខុមិនបានទទួល ហើយធ្វើឲ្យជារបស់គួរ១ របស់ដែលភិក្ខុមិនបានលើកឡើង (ឬ) មិនបានបង្អោនចូលទៅជិតដើម្បីឲ្យភិក្ខុធ្វើឲ្យជារបស់គួរ១ ភិក្ខុមិនឋិតនៅខាងក្នុងហត្ថបាសហើយធ្វើ១ ភិក្ខុមិនទាន់បានឆាន់ហើយធ្វើ១ ភិក្ខុឆាន់ហើយ បានហាមភោជនហើយ ក្រោកចាកអាសនៈហើយធ្វើ១ របស់ដែលភិក្ខុមិនពោលថា របស់ទាំងអស់នេះគួរហើយ១ និងវត្ថុដែលមិនមែនជារបស់សល់អំពីភិក្ខុឈឺ វត្ថុទាំងពីរយ៉ាងនេះហៅថា អនតិរិត្ត។ ដែលហៅថា អតិរិត្តនោះ បានដល់វត្ថុដែលបានធ្វើវិនយកម្ម (ដោយអាការ៧យ៉ាង)
ID: 636786945671456011
ទៅកាន់ទំព័រ៖