ព្រះត្រៃបិដក ភាគ ០៤
គឺ របស់ដែលគេធ្វើឲ្យជាវត្ថុគួរ១ របស់ដែលភិក្ខុបានទទួល ហើយធ្វើឲ្យជារបស់គួរ១ របស់ដែលភិក្ខុលើកឡើង ឬបានបង្អោនទៅជិត ដើម្បីធ្វើឲ្យជារបស់គួរ១ ភិក្ខុនៅក្នុងហត្ថបាសហើយធ្វើ១ ភិក្ខុឆាន់រួចហើយទើបធ្វើ១ របស់ដែលភិក្ខុឆាន់ហើយ ហាមភោជនហើយ មិនទាន់ក្រោកចាកអាសនៈហើយធ្វើ១ របស់ដែលភិក្ខុពោលថា របស់អស់ទាំងនេះគួរហើយ១ និងរបស់ដែលសល់អំពីភិក្ខុឈឺ វត្ថុទាំងពីរយ៉ាងនេះហៅថា អតិរិត្ត។ ដែលហៅថា ខាទនីយាហារនោះ បានដល់របស់ទាំងអស់ វៀរលែងតែភោជន៥យ៉ាង និងរបស់ជាយាមកាលិក សត្តាហកាលិក យាវជីវិកចេញ ហៅថា ខាទនីយាហារ។ ដែលហៅថា ភោជនីយាហារនោះបានដល់ ភោជន៥យ៉ាង គឺបាយ នំស្រស់ នំក្រៀម ត្រី សាច់។ ភិក្ខុទទួលដោយគិតថា អញនឹងទំពាស៊ី អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ គ្រប់ៗវារៈដែលលេបចូល។
[១២០] ខាទនីយភោជនីយាហារ ជាអនតិរិត្ត ភិក្ខុសំគាល់ថាជាអនតិរិត្តពិតមែន ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយាហារ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសង្ស័យក្នុងខាទនីយភោជនីយាហារ ជាអនតិរិត្ត ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយាហារ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសំគាល់ក្នុងខាទនីយភោជនីយាហារ ជាអនតិរិត្ត
ID: 636786946055187959
ទៅកាន់ទំព័រ៖