ព្រះត្រៃបិដក ភាគ ០៤

ថា​ជា​អតិ​រិត្ត​ទៅវិញ​ ​ហើយ​ទំពាស៊ី​ក្តី​ ​បរិភោគ​ក្តី​ ​នូវ​ខាទនីយាហារ​ ​ឬ​ភោជនីយាហារ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ទទួល​របស់​ជាយា​មកា​លិក​ ​សត្តាហកាលិក​ ​យាវជីវិក​ ​ដើម្បី​ប្រយោជន៍​ជា​អាហារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ទុ​ក្ក​ដ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​ ​ភិក្ខុ​សំគាល់​ក្នុង​ខាទនីយ​ភោជនីយាហារ​ដែល​ជា​អតិ​រិត្ត​ ​ថា​ជា​អន​តិ​រិត្ត​ទៅវិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ក្នុង​ខាទនីយ​ភោជនីយាហារ​ដែល​ជា​អតិ​រិត្ត​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​សំគាល់​ក្នុង​ខាទនីយ​ភោជនីយាហារ​ដែល​ជា​អតិ​រិត្ត​ ​ថា​ជា​អតិ​រិត្ត​ពិតមែន​ ​មិន​ត្រូវអាបត្តិ​។​
 [​១២១​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​ឲ្យ​គេ​ធ្វើ​វិនយកម្ម​ហើយ​ឆាន់​ ​ដល់​ភិក្ខុ​ដែល​ទទួល​របស់​ដោយ​គិតថា​ ​អញ​នឹង​ឲ្យ​គេ​ធ្វើ​វិនយកម្ម​ហើយ​ឆាន់​ ​ដល់​ភិក្ខុ​ដែល​នាំ​យក​របស់​ទៅ​ដើម្បី​ភិក្ខុ​ដទៃ​ ​ដល់​ភិក្ខុ​ដែល​ឆាន់​របស់​ដ៏​សេសសល់​អំពី​ភិក្ខុ​ឈឺ​ ​ដល់​ភិក្ខុ​ដែល​ឆាន់​របស់​ជាយា​មកា​លិក​ ​សត្តាហកាលិក​ ​យាវជីវិក​ដោយមាន​ហេតុ​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី៥​ ​ចប់​។

ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636786946513474171
ទៅកាន់ទំព័រ៖