ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៦​


 [​១២២​]​ ​កាលណោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ក្បែរ​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​ពីរ​រូប​ដើរ​ផ្លូវ​ឆ្ងាយ​ទៅ​ក្រុង​សាវត្ថី​ក្នុង​កោសល​ជនបទ​។​ ​ភិក្ខុ១រូប​ប្រព្រឹត្ត​អនាចារ​។​ ​ភិក្ខុ​ជា​គំរប់​ពីរ​បាន​និយាយ​ពាក្យ​នេះ​ ​(​ឃាត់​)​ ​ភិក្ខុ​នោះ​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​លោក​កុំ​ធ្វើអំពើ​យ៉ាងនេះ​ ​អំពើ​ដែល​លោក​ធ្វើ​នេះ​ ​មិន​គួរ​ទេ​។​ ​ភិក្ខុ​ដែល​ប្រព្រឹត្ត​អនាចារ​នោះ​ក៏​ចងពៀរ​នឹង​ភិក្ខុ​អ្នក​ឃាត់​នោះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​បាន​ទៅកាន់​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ក្នុង​ក្រុង​សាវត្ថី​មាន​ប្រជុំជន​មួយ​ពួក​ ​(​ធ្វើ​)​ ​សង្ឃភត្ត​។​ ​ភិក្ខុ​ជា​គំរប់​ពីរ​បាន​ឆាន់​សង្ឃភត្ត​រួចហើយ​ ​ហាម​ភត្ត​ហើយ​។​ ​ភិក្ខុ​ដែល​ចងពៀរ​ ​ទៅកាន់​ត្រកូល​ជា​ញាតិ​ ​ហើយ​ទទួល​បិណ្ឌបាត​ ​រួចហើយ​ក៏​ចូល​ទៅ​រក​ភិក្ខុ​ដែល​ហាម​ភត្ត​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុ​អ្នក​ហាម​ភត្ត​នោះ​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​លោក​ចូរ​ឆាន់​ ​(​ចង្ហាន់​នេះ​)​ ​ចុះ​។​ ​ភិក្ខុ​អ្នក​ហាម​ភត្ត​ក៏​ប្រកែក​ថា​ ​កុំ​អាវុសោ​ ​ខ្ញុំ​ឆាន់​បរិបូណ៌​ហើយ​។​ ​ភិក្ខុ​ដែល​ចងពៀរ​ក៏​អង្វរ​ថា​ ​ម្នាល​អាវុសោ​ ​បិណ្ឌបាត​ ​(​នេះ​)​ ​ល្អ​ ​លោក​ចូរ​ឆាន់​ទៅ​។​ ​កាលបើ​ភិក្ខុ​អ្នក​ចងពៀរ​នោះ​ជម្រុល​ខ្លាំងពេក​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636786946906356643
ទៅកាន់ទំព័រ៖