ព្រះត្រៃបិដក ភាគ ០៤

ភិក្ខុ​អ្នក​ហាម​ភត្ត​នោះ​ ​(​ទ្រាំមិនបាន​)​ ​ក៏​ឆាន់​បិណ្ឌបាត​នោះ​ទៅ​។​ ​ភិក្ខុ​ដែល​ចងពៀរ​ក៏​ពោល​ពាក្យ​នេះ​នឹង​ភិក្ខុ​អ្នក​ហាម​ភត្ត​នោះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​សំគាល់​មក​ខ្ញុំ​ថា​ជា​បុគ្គល​ដែលគេ​ត្រូវតែ​ស្តីថា​ ​ឬអ្វី​ ​ក៏​រូបលោក​ឆាន់​រួចហើយ​ ​ហាម​ភត្ត​ហើយ​ ​ម្តេច​ឡើយ​ក៏​នៅតែ​ឆាន់​អន​តិ​រិត្ត​ភោជន​។​ ​ភិក្ខុ​អ្នក​ហាម​ភត្ត​នោះ​តប​ថា​ ​ម្នាល​អាវុសោ​ ​ហេតុ​ម្តេច​ ​លោក​មិន​ប្រាប់​(​ខ្ញុំ​)​ផង​។​ ​ភិក្ខុ​អ្នក​ចងពៀរ​ក៏​ឆ្លើយ​ថា​ ​ហេតុ​ម្តេច​ ​លោក​មិន​សួរ​(​ខ្ញុំ​ជាមុន​)​។​ ​ភិក្ខុ​អ្នក​ហាម​ភត្ត​នោះ​ក៏​ដំណាលរឿង​នុ៎ះ​ប្រាប់ភិក្ខុ​ទាំងឡាយ​ក្នុងខណៈនោះ​។​ ​ពួក​ភិក្ខុ​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​មិន​គួរ​នឹង​នាំ​ភត្ត​ទៅ​ ​ហើយ​បវារណា​ ​បង្ខំ​ភិក្ខុ​ដែល​ឆាន់​ហើយ​ ​ហាម​ភត្ត​ហើយ​ ​ឲ្យ​ឆាន់​នូវ​អន​តិ​រិត្ត​ភោជន​ ​(​ដូច្នេះ​)​ ​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​ឮ​ថា​អ្នកឯង​បាន​នាំ​ភត្ត​ទៅ​បវារណា​ ​បង្ខំ​ភិក្ខុ​ដែល​ឆាន់​ហើយ​ ​ហាម​ភោជន​ហើយ​ ​ឲ្យ​ឆាន់​អន​តិ​រិត្ត​ភោជន​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​មិន​គួរ​នឹង​នាំ​ភត្ត​ទៅ​បវារណា​ ​បង្ខំ​ភិក្ខុ​ដែល​ឆាន់​ហើយ​ ​ហាម​ភត្ត​ហើយ​ ​ឲ្យ​ឆាន់​អន​តិ​រិត្ត​ភោជន​ទេ​ ​នែ​មោឃបុរស​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636786947187162704
ទៅកាន់ទំព័រ៖