ព្រះត្រៃបិដក ភាគ ០៤

ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ស្រាប់ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​កាល​ដឹង​ហើយ​ ​រំពៃ​រកទោស​ ​នាំ​ភត្ត​ទៅ​បវារណា​ ​បង្ខំ​ភិក្ខុ​ដែល​ឆាន់​ហើយ​ ​ហាម​ភត្ត​ហើយ​ ​ឲ្យ​ទំពាស៊ី​ក្តី​ ​បរិភោគ​ក្តី​ ​នូវ​អន​តិ​រិត្ត​ភោជន​ ​ដោយ​ពាក្យ​ថា​ ​នែ​ភិក្ខុ​ ​អ្នក​ចូរ​ទំពាស៊ី​ក្តី​ ​បរិភោគ​ក្តី​ ​ដូច្នេះ​ ​និមិត្ត​តែ​ភិក្ខុ​នោះ​ឆាន់​ហើយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​១២៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ពាក្យ​ថា​ ​ភិក្ខុ​ ​គឺ​ភិក្ខុ​ដទៃ​។​ ​ដែល​ហៅថា​ឆាន់​ហើយ​ ​គឺ​ភិក្ខុ​បាន​ឆាន់​នូវ​ភោជន​ទាំង៥យ៉ាង​ ​ភោជន​ណាមួយ​ ​ដោយហោចទៅ​ ​សូម្បីតែ​ប៉ុន​ចុង​ស្បូវភ្លាំង​។​ ​ដែល​ហៅថា​ ​ហាម​ភត្ត​ ​(​គឺ​ហាម​ប្រកបដោយ​អង្គ៥យ៉ាង​)​ ​គឺ​ភិក្ខុ​កំពុង​ឆាន់១​ ​គេ​យក​ភោជន​មក​ប្រគេន​ទៀត១​ ​គេ​ឋិតនៅ​ក្នុង​ហត្ថបាស១​ ​គេ​បង្អោន​ភោជន​មក​ចំពោះ១​ ​ភិក្ខុ​ហាម​ភោជន១​។​ ​ដែល​ហៅថា​ ​អន​តិ​រិត្ត​ ​បាន​ដល់​វត្ថុ​ដែល​មិនបាន​ធ្វើ​វិនយកម្ម​ដោយ​(​អាការ៧យ៉ាង​)​ ​គឺ​របស់​ដែលគេ​មិនបាន​ធ្វើឲ្យ​ជា​វត្ថុ​គួរ១​ ​របស់​ដែល​ភិក្ខុ​មិនបាន​ទទួល​ ​ហើយ​ធ្វើឲ្យ​ជា​របស់​គួរ១​ ​របស់​ដែល​ភិក្ខុ​មិនបាន​លើកឡើង​ ​(​ឬមិន​បាន​បង្អោន​ចូល​ទៅ​ជិត​ដើម្បី​ធ្វើឲ្យ​ជា​របស់​គួរ​)​១​ ​ភិក្ខុ​មិន​ស្ថិតនៅ​ខាងក្នុង​ហត្ថបាស​ហើយ​ធ្វើ១
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636786947553553660
ទៅកាន់ទំព័រ៖