ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុមិនទាន់ឆាន់ហើយធ្វើ១ ភិក្ខុឆាន់ហើយ ហាមភោជនហើយ ក្រោកចាកអាសនៈហើយធ្វើ១ របស់ដែលភិក្ខុមិនពោលថា របស់ទាំងអស់នេះគួរហើយ១ និងវត្ថុដែលមិនមែនជារបស់សល់អំពីភិក្ខុឈឺ វត្ថុទាំងពីរយ៉ាងនេះហៅថា អនតិរិត្ត។ ដែលហៅថា ខាទនីយ(នោះ) បានដល់វត្ថុទាំងអស់ លើកលែងភោជនទាំង៥យ៉ាង និងវត្ថុជាយាមកាលិក សត្តាហកាលិក និងយាវជីវិកចេញ ហៅថា ខាទនីយ។ ដែលហៅថា ភោជនីយ បានដល់ ភោជន៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ពាក្យថា នាំភត្តទៅបវារណា (នោះ) គឺភិក្ខុនិយាយថា លោកចង់បានប៉ុន្មាន និមន្តយកប៉ុណ្ណោះចុះ។ ដែលហៅថា ដឹង(នោះ) គឺភិក្ខុដឹងខ្លួនឯង ឬពួកជនដទៃប្រាប់ដល់ភិក្ខុអ្នកចោទនោះ ឬក៏ភិក្ខុអ្នកហាមភោជននោះប្រាប់។ ពាក្យថា រំពៃរកទោស (នោះ) គឺភិក្ខុនាំយក (ខាទនីយ ឬភោជនីយ) ទៅដោយគិតថា អញនឹងចោទ នឹងរំលឹកភិក្ខុនេះដោយវត្ថុនេះ អញនឹងចោទចំពោះ នឹងរំលឹកចំពោះភិក្ខុនេះ ដោយវត្ថុនេះ អញនឹងធ្វើភិក្ខុនេះឲ្យអាប់មុខដោយវត្ថុនេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកហាមភោជន ទទួលដោយគិតថា អញនឹងទំពាស៊ី នឹងឆាន់
ID: 636786947841900153
ទៅកាន់ទំព័រ៖