ព្រះត្រៃបិដក ភាគ ០៤

តាម​ពាក្យ​របស់​លោកអ្នក​ចោទ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​ ​គ្រប់​ៗ​ខណៈ​ដែល​លេប​។​ ​លុះ​ភិក្ខុ​នោះ​ឆាន់​រួចស្រេច​ ​ភិក្ខុ​អ្នក​បង្ខំ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​១២៤​]​ ​ភិក្ខុ​ហាម​ភោជន​ហើយ​ ​ភិក្ខុ​អ្នកចោទ​សំគាល់​ថា​ហាម​ហើយ​ ​ក៏​នាំ​ខាទនីយ​ ​ឬ​ភោជនីយ​ដែល​ជា​អន​តិ​រិត្ត​ទៅ​បង្ខំ​ ​(​ភិក្ខុ​នោះ​)​ ​ឲ្យ​ឆាន់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ហាម​ភោជន​ហើយ​ ​ភិក្ខុ​អ្នកចោទ​មាន​សេចក្តី​សង្ស័យ​ ​ក៏​នាំ​ខាទនីយ​ ​ឬ​ភោជនីយ​ដែល​ជា​អន​តិ​រិត្ត​ទៅ​បង្ខំ​ ​ឲ្យ​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ហាម​ភោជន​ហើយ​ ​ភិក្ខុ​អ្នកចោទ​សំគាល់​ថា​មិនទាន់​ហាម​ ​ក៏​នាំ​ខាទនីយ​ ​ឬ​ភោជនីយ​ដែល​ជា​អន​តិ​រិត្ត​ទៅ​បង្ខំឲ្យ​ឆាន់​ ​មិន​ត្រូវអាបត្តិ​។​ ​ភិក្ខុ​អ្នកចោទ​បង្អោន​របស់​ដែល​ជាយា​មកា​លិក​ ​សត្តាហកាលិក​ ​យាវជីវិក​ ​ដើម្បី​ជា​អាហារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​អ្នក​ហាម​ភោជន​ ​ទទួល​វត្ថុ​ទាំងនោះ​ ​ដោយ​គិតថា​ ​អញ​នឹង​ទំពាស៊ី​ ​នឹង​ឆាន់​ ​តាម​ពាក្យ​របស់​លោកអ្នក​ចោទ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុ​ក្ក​ដរាល់ៗ​ខណៈ​ដែល​លេប​។​ ​ភិក្ខុ​មិន​ហាម​ភោជន​ទេ​ ​តែ​ភិក្ខុ​អ្នកចោទ​សំគាល់​ថា​ហាម​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​មិន​ហាម​ភោជន​ទេ​ ​ភិក្ខុ​អ្នកចោទ​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​មិនទាន់​ហាម​ភោជន​ ​ភិក្ខុ​អ្នកចោទ​សំគាល់​ថា​មិនទាន់​ហាម​មែន​ ​មិន​ត្រូវអាបត្តិ​។​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636786948196860456
ទៅកាន់ទំព័រ៖