ព្រះត្រៃបិដក ភាគ ០៤
ខណៈនោះឯង ពួកឆព្វគ្គិយភិក្ខុបានប្រាប់រឿងនុ៎ះដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសត្តរសវគ្គិយភិក្ខុមិនគួរឆាន់ភោជនក្នុងពេលវិកាល (ដូច្នេះ) សោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថាអ្នកទាំងឡាយឆាន់ភោជនក្នុងពេលវិកាល ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងឆាន់ភោជនក្នុងពេលវិកាលទេ នែមោឃបុរសទាំងឡាយ អំពើដែលពួកអ្នកឯងធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា និងមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះដូច្នេះថា ភិក្ខុណាមួយ ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយក្នុងពេលវិកាល ត្រូវអាបត្តិបាចិត្តិយ។
[១២៧] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងបឋមបារាជិកសិក្ខាបទ។ វេលាដែលព្រះអាទិត្យជ្រេពីត្រង់ទៅទល់នឹងអរុណរះឡើង ហៅថាពេលវិកាល។ ដែលហៅថា ខាទនីយ(នោះ)
ID: 636786949320354716
ទៅកាន់ទំព័រ៖