ព្រះត្រៃបិដក ភាគ ០៤
បានដល់របស់ទាំងអស់ វៀរលែងភោជនទាំង៥យ៉ាង និងវត្ថុជាយាមកាលិក សត្តាហកាលិក យាវជីវិកចេញ ហៅថា ខាទនីយ។ ដែលហៅថា ភោជនីយ បានដល់ ភោជន៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ភិក្ខុទទួលវត្ថុទាំងនោះ ដោយគិតថា អញនឹងទំពាស៊ី នឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ គ្រប់ៗវារៈដែលលេបចូលទៅ។
[១២៨] ពេលវិកាល ភិក្ខុក៏សំគាល់ថា ពេលវិកាល ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ពេលវិកាល ភិក្ខុមានសេចក្តីសង្ស័យ ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ពេលវិកាល ភិក្ខុសំគាល់ថា កាលគួរ ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុទទួលវត្ថុជាយាមកាលិក សត្តាហកាលិក និងយាវជីវិក ទុកសម្រាប់ជាប្រយោជន៍ដល់អាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិទុក្កដគ្រប់ៗខណៈដែលលេបចូលទៅ។ ពេលជាកាលគួរ
ID: 636786949648233469
ទៅកាន់ទំព័រ៖