ព្រះត្រៃបិដក ភាគ ០៤

 [​១៣១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ខ្លួន​ទុកដាក់​ឲ្យ​កន្លង​រាត្រី​ ​(​បាន​ដល់​ខាទនីយ​ ​ឬ​ភោជនីយ​)​ ​ដែល​ខ្លួន​ទទួល​ទុក​ក្នុងថ្ងៃនេះ​ ​ហើយ​ឆាន់​ក្នុង​ថ្ងៃ​ខាងក្រោយ​។​ ​ដែល​ហៅថា​ ​ខាទនីយ​(​នោះ​)​ ​បាន​ដល់​វត្ថុ​ទាំងអស់​សម្រាប់​ទំពាស៊ី​ ​វៀរលែងតែ​ភោជន​ទាំង៥យ៉ាង​ ​និង​វត្ថុជា​យាមកាលិក​ ​សត្តាហកាលិក​ ​យាវជីវិក​ចេញ​ ​ហៅថា​ ​ខាទនីយ​។​ ​ដែល​ហៅថា​ ​ភោជនីយ​ ​បាន​ដល់​ភោជន​ទាំង៥យ៉ាង​ ​គឺ​បាយ១​ ​នំ​ស្រស់១​ ​នំ​ក្រៀម១​ ​ត្រី១​ ​សាច់១​។​ ​ភិក្ខុ​ទទួល​ ​ដោយ​គិតថា​ ​អញ​នឹង​ទំពាស៊ី​ ​អញ​នឹង​បរិភោគ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​ ​
 [​១៣២​]​ ​របស់​ដែល​ជា​សន្និធិការកៈ​ ​ភិក្ខុ​ក៏​សំគាល់​ថា​ ​ជា​សន្និធិការកៈ​មែន​ ​ហើយ​ទំពាស៊ី​ក្តី​ ​បរិភោគ​ក្តី​ ​នូវ​ខាទនីយ​ ​ឬ​ភោជនីយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​របស់​ដែល​ជា​សន្និធិការកៈ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ទំពាស៊ី​ក្តី​ ​បរិភោគ​ក្តី​ ​នូវ​ខាទនីយ​ ​ឬ​ភោជនីយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​របស់​ដែល​ជា​សន្និធិការកៈ​ ​ភិក្ខុ​សំគាល់​ថា​ ​មិនមែន​ជា​សន្និធិការកៈ​ ​ហើយ​ទំពាស៊ី​ក្តី​ ​បរិភោគ​ក្តី​ ​នូវ​ខាទនីយ​ ​ឬ​ភោជនីយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ទទួល​វត្ថុជា​យាមកាលិក​ ​សត្តាហកាលិក
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636786951350280821
ទៅកាន់ទំព័រ៖