ព្រះត្រៃបិដក ភាគ ០៤
យាវជីវិក ដើម្បីប្រយោជន៍ជាអាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិទុក្កដគ្រប់ៗខណៈដែលលេបចូលទៅ។ របស់ដែលមិនមែនជាសន្និធិការកៈ ភិក្ខុសំគាល់ថា ជាសន្និធិការកៈ ត្រូវអាបត្តិទុក្កដ។ របស់មិនមែនជាសន្និធិការកៈ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ របស់មិនមែនជាសន្និធិការកៈ ភិក្ខុក៏សំគាល់ថា មិនមែនជាសន្និធិការកៈ មិនត្រូវអាបត្តិឡើយ។
[១៣៣] អាបត្តិមិនមានដល់ភិក្ខុដែលទុកដាក់វត្ថុជាយាវកាលិក
(១) ហើយឆាន់ត្រូវតាមកំណត់កាល ដល់ភិក្ខុដែលទុកដាក់វត្ថុជាយាមកាលិក
(២) ហើយឆាន់ត្រូវតាមកំណត់យាម (គឺថ្ងៃ១យប់១) ដល់ភិក្ខុដែលទុកដាក់វត្ថុជាសត្តាហកាលិក
(៣) ហើយឆាន់អស់ត្រឹម៧ថ្ងៃ ដល់ភិក្ខុដែលឆាន់វត្ថុជាយាវជីវិក
(៤) ព្រោះមានហេតុដែលគួរឆាន់បាន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទទី៨ ចប់។
(១) អដ្ឋកថា អាហារមានបាយជាដើម ដែលអ្នកបួសគប្បីឆាន់បានតាំងពីព្រឹកទៅដល់ថ្ងៃត្រង់ ហៅថាយាវកាលិក។ (២) ទឹក៨យ៉ាង មានទឹកស្វាយជាដើម ដែលអ្នកបួសគប្បីឆាន់បានត្រឹមថ្ងៃ១យប់១ ហៅថាយាមកាលិក។ (៣) ភេសជ្ជៈ៥យ៉ាង មានទឹកដោះថ្លាជាដើម ដែលអ្នកបួសគប្បីទុកឆាន់បានក្នុងរវាង៧ថ្ងៃ ហៅថាសត្តាហកាលិក។ (៤) វត្ថុឯទៀតក្រៅពីកាលិកទាំង៣ខាងដើម ដែលអ្នកបួសគប្បីរក្សាទុកឆាន់បានដរាបទាល់អស់មួយជីវិត ហៅថា យាវជីវិក។
ID: 636786952116104623
ទៅកាន់ទំព័រ៖