ព្រះត្រៃបិដក ភាគ ០៤
ព្រះសព្វញ្ញូពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលពួកបុរសសោះសូន្យ អ្នកទាំងឡាយមិនសមនឹងសូមភោជនដ៏ឧត្តមទាំងឡាយមក ដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់ដូច្នេះទេ នែពួកបុរសសោះសូន្យ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភោជនដ៏ឧត្តមទាំងឡាយណាមួយ ភោជនដ៏ឧត្តមទាំងនោះ ដូចម្តេច ភោជនដ៏ឧត្តមទាំងនោះគឺទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្ករអំពៅ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះជូរ។ ភិក្ខុណាមួយសូមភោជនដ៏ឧត្តមទាំងឡាយមានសភាពយ៉ាងនេះ ដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១៣៥] សម័យនោះឯង ភិក្ខុទាំងឡាយមានជម្ងឺ។ ពួកភិក្ខុអ្នកសួរជម្ងឺបាននិយាយពាក្យនេះនឹងភិក្ខុឈឺទាំងឡាយថា ម្នាលអាវុសោ លោកអាចអត់ទ្រាំបានឬទេ អាចប្រព្រឹត្តទៅបានឬទេ។ ពួកភិក្ខុឈឺឆ្លើយថា ម្នាលអាវុសោ ក្នុងកាលមុនយើងទាំងឡាយបានសូមភោជនដ៏ឧត្តមទាំងឡាយមកដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់ ព្រោះហេតុនោះ
ID: 636786952882198442
ទៅកាន់ទំព័រ៖