ព្រះត្រៃបិដក ភាគ ០៤

ទឹកដោះថ្លា​របស់ក្រ​បី​ក្តី​ ​ហៅថា​ ​ទឹកដោះថ្លា​ ​ឬ​សប្បិ​ ​និង​សាច់​របស់​ពួក​សត្វ​ណា​ដ៏​គួរ​ ​(​ដល់​វិនយបញ្ញត្តិ​)​ ​ទឹកដោះថ្លា​របស់​ពួក​សត្វ​នោះ​ ​ហៅថា​ ​ទឹកដោះថ្លា​ ​ឬ​សប្បិ​។​ ​ទឹកដោះខាប់​របស់​សត្វ​អម្បាល​នោះ​ឯង​ ​ហៅថា​ ​ទឹកដោះខាប់​ ​ឬ​នវនីត​។​ ​ប្រេងល្ង​ ​ប្រេង​ស្ពៃ​ ​ប្រេង​ស្រគំ​ ​ប្រេងល្ហុង​ខ្ញែ​ ​និង​ប្រេង​ ​គឺ​ខ្លាញ់​រាវ​ ​ហៅថា​ ​ប្រេង​។​ ​ទឹក​ផ្អែម​របស់​មេឃ្មុំ​ ​ហៅថា​ ​ទឹកឃ្មុំ​។​ ​ទឹក​ផ្អែម​ដែល​កើតអំពី​អំពៅ​ ​ហៅថា​ ​ទឹកអំពៅ​ ​ឬ​ស្ករអំពៅ​។​ ​សត្វ​ដែល​ត្រាច់​ទៅ​ក្នុងទឹក​ ​ហៅថា​ ​ត្រី​ ​ឬ​មច្ឆជាតិ​។​ ​សាច់​នៃ​ពួក​សត្វ​ណា​ក៏​គួរ​(​ដល់​វិនយបញ្ញត្តិ​)​ ​សាច់​នៃ​ពួក​សត្វ​ទាំងនោះ​ ​ហៅថា​ ​សាច់​ ​ឬ​មំសៈ​។​ ​ទឹកដោះស្រស់​របស់​គោ​ក្តី​ ​ទឹកដោះស្រស់​របស់​ពពែ​ក្តី​ ​ទឹកដោះស្រស់​របស់ក្រ​បី​ក្តី​ ​ហៅថា​ ​ទឹកដោះស្រស់​ ​ឬ​ខី​រៈ​ ​សាច់​របស់​ពួក​សត្វ​ណា​ដ៏​គួរ​ ​(​ដល់​វិនយបញ្ញត្តិ​)​ ​ទឹកដោះស្រស់​របស់​ពួក​សត្វ​ទាំងនោះ​ ​ហៅថា​ ​ទឹកដោះស្រស់​ ​ឬ​ខី​រៈ​។​ ​ទឹកដោះជូរ​របស់​ពួក​សត្វ​ទាំងនោះ​ ​ហៅថា​ ​ទឹកដោះជូរ​ ​ឬ​ទធិ​។​ ​
 [​១៣៧​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​បឋម​បារាជិក​សិក្ខាបទ​។​ ​ពាក្យ​ថា​ ​ភោជន​ដ៏​ឧត្តម​ទាំងឡាយ​មាន​សភាព​យ៉ាងនេះ​ ​គឺ​ភោជន​ដ៏​ថ្លៃថ្លា​ទាំងឡាយ​មាន​សភាព​ដូច្នោះ​។​ ​ភិក្ខុ​ណា​វៀរ​ភោជន​ដ៏​ឧត្តម​ទាំងឡាយ​ ​ហើយ​នៅជា​សប្បាយ​បាន​ ​ភិក្ខុ​នោះ​ហៅថា​ ​គ្មាន​ជម្ងឺ​។​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636786953699345180
ទៅកាន់ទំព័រ៖