ព្រះត្រៃបិដក ភាគ ០៤

ភិក្ខុ​ណា​វៀរចាក​ភោជន​ដ៏​ឧត្តម​ទាំងឡាយ​ ​ហើយ​នៅ​សប្បាយ​មិនបាន​ ​ភិក្ខុ​នោះ​ហៅថា​ ​មាន​ជម្ងឺ​។​ ​ភិក្ខុ​គ្មាន​ជម្ងឺ​ ​សូម​ភោជន​ទាំងនោះ​ ​ដើម្បី​ប្រយោជន៍​ដល់​ខ្លួន​ ​ត្រូវអាបត្តិ​ទុក្កដ​រាល់​ប្រយោគ​។​ ​ភិក្ខុ​ទទួល​ដោយ​តាំងចិត្ត​ថា​ ​អញ​នឹង​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ខណៈ​ដែល​បាន​មក​។​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​
 [​១៣៨​]​ ​ខ្លួន​មិន​ឈឺ​ ​ភិក្ខុ​សំគាល់​ថា​ខ្លួន​មិន​ឈឺ​ ​ហើយ​សូម​ភោជន​ដ៏​ឧត្តម​ទាំងឡាយ​មក​ដើម្បី​ប្រយោជន៍​ដល់​ខ្លួន​ ​ហើយ​ឆាន់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ខ្លួន​មិន​ឈឺ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​សូម​ភោជន​ដ៏​ឧត្តម​ទាំងឡាយ​មក​ ​ដើម្បី​ប្រយោជន៍​ដល់​ខ្លួន​ ​ហើយ​ឆាន់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ខ្លួន​មិន​ឈឺ​ ​ភិក្ខុ​សំគាល់​ថា​ខ្លួន​ឈឺ​ ​ហើយ​សូម​ភោជន​ដ៏​ឧត្តម​ទាំងឡាយ​មក​ដើម្បី​ប្រយោជន៍​ដល់​ខ្លួន​ ​ហើយ​ឆាន់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ខ្លួន​ឈឺ​ ​ភិក្ខុ​សំគាល់​ថា​ខ្លួន​មិន​ឈឺ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ខ្លួន​ឈឺ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ខ្លួន​ឈឺ​ ​ភិក្ខុ​សំគាល់​ថា​ខ្លួន​ឈឺ​ ​មិន​ត្រូវអាបត្តិ​។​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636786954043774880
ទៅកាន់ទំព័រ៖